បរទេស៖យោធាអ៊ីរ៉ាក់ បាននិយាយនៅពេលថ្មីៗនេះថា ខ្លួននៅតែបន្តធ្វើប្រតិបត្តិការជាមួយ កងកម្លំាងចម្រុះដឹកនាំដោយអាមេរិក ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលភាគច្រើនត្រូវបានផ្អាក ក្រោយមូលដ្ឋានយោធាផ្ទុកកងទ័ពអាមេរិក រងការវាយប្រហារដោយគ្រាប់រ៉ុកកែត និងការវាយប្រហារដោយកូនដ្រូនអាមេរិក បានសម្លាប់មេបញ្ជាកឆរអ៊ីរ៉ង់មួយរូប។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍យោធាមួយ អ៊ីរ៉ាក់បាននិយាយដូច្នេះថា “ដើម្បីប្រើពេលវេលាសេសសល់ឲ្យមានប្រយោជន៍ សម្រាប់កងកម្លាំងចម្រុះអន្តរជាតិ នៅមុនពេលចំណងទាក់ទងគ្នាថ្មីត្រូវបានបង្កើតឡើងនោះ វាត្រូវបានគេសម្រេចចិត្តធ្វើសកម្មភាពចម្រុះ”។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គម្រាមកំហែងដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមស៊ុននី ដែលស្វះស្វែងធ្វើការបះបោរនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ក្រោយពេល៣ឆ្នាំបន្ទាប់ពីបរាជ័យក្រោមដៃកងកម្លាំងចម្រុះ កងកម្លាំងអ៊ីរ៉ង់ និងកងជីវលពលមូស្លីមស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង