ព័ត៌មានអន្តរជាតិ

អាមេរិក មិនឱ្យជនបរទេស ដែលទើបធ្វើដំណើរទៅចិន ចូលប្រទេស ក្នុងពេលដែលអ្នកស្លាប់ ដោយមេរោគ កូរ៉ូណា កើនដល់ ២៥៩នាក់

BBC៖ សហរដ្ឋអាមេរិកបានប្រកាស អាសន្នសុខភាពសាធារណៈជុំវិញ ការរីករាលដាល នៃមេរោគរលាកផ្លូវដង្ហើម កូរ៉ូណាវីរុស ហើយបាននិយាយថា ខ្លួននឹងបដិសេធការ ចូលសហរដ្ឋអាមេរិក ចំពោះជនបរទេសណា ដែលបានធ្វើដំណើរទៅប្រទេសចិន ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ពលរដ្ឋអាមេរិកដែលវិលត្រឡប់មកពីខេត្តហ៊ូប៉ី ដែលការផ្ទុះឡើង នៃជំងឺនេះនឹងត្រូវទុកឱ្យនៅដាច់ ដោយឡែករយៈពេល ១៤ ថ្ងៃ។

មានករណីឆ្លងវីរុសថ្មីជាង ១១,០០០ ករណី ដែលត្រូវបានបញ្ជាក់ថា ភាគច្រើននៅក្នុងប្រទេសចិន ចាប់តាំងពីមេរោគនេះបានលេចចេញនៅក្នុងខែធ្នូ។

មានករណី ជាង ១០០ ករណី ត្រូវបានរាយការណ៍ នៅប្រទេសចំនួន ២២។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៤៦ នាក់ទៅដល់ ២៥៩ នាក់ដែលពួកគេទាំងអស់ នៅក្នុងប្រទេសចិន និង ២៤៩ នាក់នៅខេត្តហ៊ូប៉ី។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នលើផ្នែកសុខភាពពិភពលោកជុំវិញការផ្ទុះឡើងថ្មីនៃជំងឺរលាកផ្លូវដង្ហើម កូរ៉ូណាវីរុសថ្មីនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈកាលពីថ្ងៃសុក្រ លោក Alex Azar រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកដែលវិល ត្រឡប់មកពីខេត្តហ៊ូប៉ីនឹង ប្រឈមមុខនឹងការដាច់រយៈពេល ១៤ ថ្ងៃ ខណៈពេលដែលអ្នកដែលត្រឡប់ មកពីតំបន់ផ្សេងទៀត នៃប្រទេសចិននឹងត្រូវបានអនុញ្ញាតឱ្យតាមដានស្ថានភាព ក្នុងរយៈពេលស្រដៀងគ្នា។

លោកបានប្រាប់អ្នកយកព័ត៌មានថា“ បន្ទាប់ពីការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក ខ្ញុំបានប្រកាសនៅថ្ងៃនេះ ថា មេរោគនេះតំណាងឱ្យភាពអាសន្ន ផ្នែកសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក” ។

ដោយលើកឡើងពីភាពចាំបាច់ ដើម្បីបន្ធូរបន្ថយសម្ពាធលើអាជ្ញាធរ លោកបាននិយាយថា ជនជាតិបរទេស ដែលបានធ្វើដំណើរនៅក្នុងប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ នឹងត្រូវបានបដិសេធមិនឱ្យ ចូលសហរដ្ឋអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top