ព័ត៌មានអន្តរជាតិ

ជាការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា កូរ៉េខាងជើងពង្រឹង ការត្រួតពិនិត្យ គ្រប់ច្រកចូលពីបរទេស

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានពង្រឹងការត្រួតពិនិត្យអ្នកធ្វើដំណើរ ពីបរទេស ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការផ្ទុះឡើង នៃវីរុសថ្មី ប្រភេទនេះនៅក្នុងប្រទេស ។

យោងតាមទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ទីក្រុងព្យុងយ៉ាង បានបង្កើតវិធានការណ៍ ដើម្បីដាក់មនុស្សទាំងអស់ ចេញពីការធ្វើដំណើរ ទៅក្រៅប្រទេស បន្ទាប់ពីថ្ងៃទី១៣ ខែមករា តាមរយៈការត្រួតពិនិត្យ និងការត្រួតពិនិត្យសុខភាពយ៉ាងហ្មត់ចត់ ។

ភ្នាក់ងារសារព័ត៌មាន KCNA បានបន្ថែមថា ក្រសួងសុខាភិបាលកូរ៉េខាងជើង កំពុងចាត់វិធានការក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ៕
ដោយ ឈូក បូរ៉ា

To Top