ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យទីក្រុងនេះ បិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។
យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ មានករណីឆ្លងចំនួន ១៥ ដែលបញ្ជាក់ពីជំងឺនេះ ដែលភាគច្រើននៃពួកគេបាន មកពីប្រទេសចិនដីគោក ជាកន្លែងដែលការរីករាលដាល បានចាប់ផ្តើមនៅក្នុងទីក្រុងវូហាននៃខេត្តហ៊ូប៉ី ហើយរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៣៦០ នាក់។
សកម្មភាពរបស់បុគ្គលិកពេទ្យ ដែលមិនចាំបាច់នេះ បានកើតឡើង នៅពេលថ្នាក់ដឹកនាំ ដែលគាំទ្រក្រុងប៉េកាំង ទប់ទល់នឹងការបិទព្រំដែនទាំងស្រុង៕