ព័ត៌មានអន្តរជាតិ

ភេរវករនៅពីក្រោយ ការចាក់សម្លាប់មនុស្ស នៅ South London គឺទើបតែត្រូវដោះលែងចេញពីគុក ទាំងមិនទាន់ដល់ថ្ងៃចេញ

បរទេស៖ បញ្ហានៃការស្តារនីតិសម្បទា និងឃ្លាំមើលអតីតភេរវករ ដែលត្រូវបានផ្តន្ទាទោសរឹតតែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារ កាលពីខែវិច្ឆិកា នៅពេលដែលអតីតអ្នកទោសម្នាក់ បានចាក់សម្លាប់មនុស្ស ២ នាក់ និង៣នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ និងត្រូវបានស្រង់សម្តី ដោយសារព័ត៌មាន The Telegraphថា ជនសង្ស័យឈ្មោះ Sudesh Amman ជាជនដៃដល់ ដែលនៅពីក្រោយការវាយប្រហារ ដោយចាក់នឹងកំាបិត នៅថ្ងៃអាទិត្យនៅតាមផ្លូវ London ត្រូវបានដោះលែងពីពន្ធនាគារ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលឧប្បត្តិហេតុនេះ ហើយស្ថិតនៅក្នុងពេល ស្ថិតនៅក្រោមការឃ្លាំមើល របស់ប៉ូលិសប្រឆាំងភេរវកម្ម។

ពួកគេសារភាពថា បុរសអាយុ ២០ ឆ្នាំត្រូវបានដោះលែងពីពន្ធនាគារ ដោយស្វ័យប្រវត្ដិ បន្ទាប់ពីត្រូវបានជាប់គុក បានពាក់កណ្តាលនៃរយៈពេល ៣ ឆ្នាំនិង ៤ ខែ ពីបទកាន់កាប់សៀវភៅ អំពីផលិតគ្រាប់បែក បើទោះជាប៉ូលីសមានការព្រួយបារម្ភ អំពីការប្រព្រឹត្ដរបស់គាត់ក៏ដោយ។

សូមជម្រាបថា ក្នុងពេលកើតហេតុគាត់ ត្រូវបានគេដឹងថា កំពុងពាក់ស្លាកឃ្លាំមើលរបស់ប៉ូលិស ដោយមានមន្រ្តី ក្នុងសម្លៀកបំពាក់ស៊ីវិលតាមដាន ហើយឧក្រិដ្ឋជនបានប្រើ ត្រឹមរយៈពេល ៨ វិនាទី ក្នុងការចាក់ជនរងគ្រោះទី ១ ក្នុងចំណោមជនរងគ្រោះទាំងពីរ។ ក្រោយមកសមត្ថកិច្ច បានបាញ់សម្លាប់ជនល្មើស៕ ប្រែសម្រួលៈ ណៃ តុលា

To Top