វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។
វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣៦០នាក់នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ ដែលដកស្រង់ចេញពីរបាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ។
នេះមានន័យថា វីរុស អាចរស់នៅក្នុងប្រដាប់រំលាយអាហារ តាមរយៈលាមកនិងផ្លូវអាហារ ដែលមេរោគអាចឆ្លងតាមរយៈលាមក និងចូលទៅក្នុងមាត់នៃមនុស្សម្នាក់ទៀត ។
វាអាច កើតឡើងនៅពេលអនុវត្តគ្មានអនាម័យ ខ្វះអនាម័យ ដីកខ្វក់ និងទឹកដែលមានលាមក ដែលជាបញ្ហា ឬមេរោគជាប់តាមចំណីអាហារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា