ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១៥០នាក់ និងដែលមានម៉ាស៊ីនបាញ់ទឹកចំនួន២៥គ្រឿងបានព្យាយាម ពន្លត់ភ្លើងដែលបានឆាបឆេះឡើងនៅ Holborn ដែលជាស្រុកបង្កើតឲ្យមានច្បាប់ប្រើប្រាស់ជាប្រវត្តិសាស្ត្រមួយ ស្ថិតនៅភាគកណ្តាលនៃទីក្រុងឡុងដ៏ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីមានអគ្គីភ័យបានឆាបឆេះអគារ៦ជាន់ចំនួន០១កន្លែង ។
កងពលតូចពន្លត់អគ្គីភ័យប្រចាំនៅក្រុងឡុងដ៏ បានដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ ត្រូវនឹងម៉ោង២២និង៤០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឆាបឆេះផ្នែកដំបូល ។ ការឆាបឆេះបានបន្តរាលដាលខ្លាំងឡើងៗ និងបានឆេះមកដល់ជាន់ទី៥ ជាន់ទី៤ និងជាត់ទី៣ នៃអគារនោះតែម្តង នៅវេលាម៉ោង៧និង០០នាទី ភ្លើងនៅតែបន្តឆាបឆេះ ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកលថ្ងៃអាទិត្យ ។ សារព័ត៌មានអង់គ្លេស បានរាយការណ៍ឲ្យដឹង ។
មូលហេតុនៃការបង្កឲ្យមាន ភ្លើងឆាបឆេះឡើងនេះដែរ មិនទាន់ដឹងច្បាស់ថាកើតឡើងដោយសារអ្វី ហើយមិនទាន់មានសេចក្តីរាយការណ៍ណាមយយបញ្ជាក់អំពីអ្នករងរបួសនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា