ព័ត៌មានអន្តរជាតិ

ចិនចោទ សហរដ្ឋអាមេរិក បំភ័យបន្ថែម ជុំវិញរឿង កូរ៉ូណាវីរុស

បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដំបូងគេបំផុត ដែលបានចាប់ផ្តើមធ្វើការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសចិន ចេញការព្រមានអំពីការធ្វើដំណើរប្រឆាំងមិនឲ្យទៅប្រទេសចិន ហើយនៅថ្ងៃអាទិត្យម្សិលមិញនេះ បានហាមឃាត់ជនបរទេសដែលនៅក្នុងប្រទេសចិនថ្មីៗនេះ មិនឲ្យចូលទៅសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top