ព័ត៌មានអន្តរជាតិ

យោធាស៊ីរីស្លាប់ តិចបំផុត៣០នាក់ ក្រោយពេល មានការវាយបកមួយ ដោយតួកគី នៅខេត្តភាគខាងជើង

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់យោធាស៊ីរី ចំនួន៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយបកដោយតួកគី នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Idlib ។

គាត់បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មានថា “យើងបានទទួលខុសត្រូវ នៅក្នុងការវាយប្រហារ និងបន្តធ្វើការងារនេះ… យើងកំពុងកំណត់ ដើម្បីប្រតិបត្តិការរបស់យើង ដើម្បីសន្តិសុខប្រទេសរបស់យើង ហើយពលរដ្ឋ និងបងប្អូនរបស់យើងនៅ Idlib ” ។

ការសងសឹកនេះបានកើតឡើង បន្ទាប់ពីយោធាតួកគី ចំនួន០៤នាក់ ត្រូវបានគេសម្លាប់ និង៩នាក់ផ្សេងទៀត បានរងរបួស ដោយសារគ្រាប់ផ្លើងរបស់ស៊ីរី នៅក្នុងទឹកដី Idlib ។ ក្រសួងការពារជាតិតួកគីបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top