ព័ត៌មានអន្តរជាតិ

លោក Pompeo៖ សហរដ្ឋអាមេរិក នឹងជម្លៀសជនជាតិអាមេរិកបន្ថែមទៀត ចេញពីប្រទេសចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នឹងជម្លៀសពលរដ្ឋអាមេរិកបន្ថែមទៀត ចេញពីខេត្ត Hubei ប្រទេសចិន កំពុងតែស្ថិតនៅ ក្រោមការជាប់គាំង ស្របពេលមានការផ្ទុះឡើងនូវកូរ៉ូណាវីរុស។

នៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងមានជើងហោះហើរ ជាច្រើនទៀត ដែលនឹងឆ្ពោះទៅប្រទេសចិន ដើម្បីនាំយកពលរដ្ឋអាមេរិក វិលត្រឡប់មកប្រទេសវិញ ចេញពីខេត្តHubei”។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត UPI បានឲ្យដឹងថា លោកបានមានប្រសាសន៍ទៀតថា “ការកំណត់ពេលវេលាជាក់លាក់ នៃការធ្វើសកម្មភាពនោះ យើងនៅតែកំពុងធ្វើការសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលចិននៅឡើយ ប៉ុន្តែយើងធ្វើការប៉ាន់ស្មានថា វានឹងកើតមានក្នុងពេលប៉ុន្មាន ថ្ងៃបន្ទាប់ទៀត ហើយយើងនឹងនាំយក ពលរដ្ឋអាមេរិកទាំងនោះត្រឡប់មកវិញ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top