សេអ៊ូល៖ ប្រភពពីឧស្សាហកម្មនេះ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វីរុសថ្មីមួយដែលបានសម្លាប់មនុស្ស បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកូរ៉េខាងត្បូង ផ្អាកជាងពាក់កណ្តាលនៃសេវាកម្មហោះហើរ របស់ពួកគេទៅកាន់ប្រទេសចិន។
គិតត្រឹមថ្ងៃអង្គារនេះ មេដឹកនាំឧស្សាហកម្មកូរ៉េអ៊ែរផ្លេនខប និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ ផ្សេងទៀត បានផ្អាកជាបណ្តោះអាសន្ន នូវផ្លូវចំនួន ៥៥ ក្នុងចំណោមផ្លូវចំនួន ១០០ របស់ពួកគេទៅកាន់ប្រទេសជិតខាង ដោយសារការឆ្លងមេរោគនេះ។
ក្រុមហ៊ុនអាកាសចរណ៍ ក៏បានសម្រេចចិត្ត កាត់បន្ថយជើងហោះហើរលើផ្លូវចំនួន ១៧ ទៅកាន់ទីក្រុងនានា របស់ប្រទេសចិន រួមទាំងរដ្ឋធានីប៉េកាំងផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែរ ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេស បានសម្រេចចិត្តផ្អាកចំនួន ២០ ក្នុងចំណោមផ្លូវចំនួន ៣១ របស់ប្រទេសចិន ខណៈដែលមានការកាត់ជើងហោះហើរ យ៉ាងខ្លាំងនៅលើផ្លូវចំនួន ៨ ៕ ដោយ៖ ឈូក បូរ៉ា