ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​ Hyundai និង​ Kia ផ្អាកបណ្ដាញដំឡេីង រថយន្ដ​ ដោយសារកង្វះផ្នែក ខ្លះដែលនាំចូលពីប្រទេសចិន

សេអ៊ូល៖​ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប​ និងក្រុមហ៊ុន Kia Motors Corp. បានឲ្យដឹងនៅថ្ងៃអង្គារនេះថា​ ក្រុមហ៊ុនទាំងពីរបានផ្អាកបណ្តាញដំឡើងមួយចំនួនរបស់ខ្លួននៅទីនេះដោយសារតែកង្វះខាតផ្នែកពីប្រទេសចិន​ ចំពេលមានការរីករាលដាលនៃការឆ្លងមេរោគវីរុសកូរ៉ូណា។ 

អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹង តាមទូរស័ព្ទថាក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានបញ្ឈប់បណ្តាញ ដំឡើងសម្រាប់ការផលិតម៉ូឌែលសេនឌើររបស់ក្រុមហ៊ុន ផលិតរថយន្តឯករាជ្យនៅរោងចក្រលេខ ៥ របស់ខ្លួននៅអ៊ូសានចម្ងាយ ៤១៤ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល​ ចាប់ពីថ្ងៃអង្គារនេះ។ 

 លោកបាននិយាយថាក្រុមហ៊ុន​ និងសហជីពរបស់ខ្លួនក៏បានយល់ព្រមផ្អាកបណ្តាញដំឡើងជាបណ្តើរ ៗ នៅឯរោងចក្រចំនួន ៤ ដែលនៅសេសសល់នៅអ៊ូសាន​ កាលពីថ្ងៃសុក្រដោយមានរោងចក្រក្នុងស្រុកពីរផ្សេងទៀតនៅជុនជូ​ និងអាសានក៏គ្រោងនឹងបញ្ឈប់ប្រតិបត្តិការនៅថ្ងៃដដែលដូចគ្នានេះ៕ដោយ​ ឈូក​ បូរ៉ា

To Top