ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូង ប្រើផែនទី ឌីជីថល ដើម្បីតាមដាន មេរោគឆ្លងវីរុសកូរ៉ូណា និងវិធីការពារ

សេអ៊ូល៖ ផែនទីតាមអ៊ិនធឺណិត ដែលបង្ហាញពីរបៀប ដែលមេរោគឆ្លងថ្មី បានរីករាលដាលពាសពេញប្រទេស បានរីករាលដាលយ៉ាង ខ្លាំងខណៈប្រជាជនកូរ៉េខាងត្បូង ព្យាយាមជៀសវាងវីរុស ដែលមានគ្រោះថ្នាក់ដល់ជីវិតមួយនេះ។

ផែនទីកូរ៉ូណា (http://coronamap.site/) ដែលជាគេហទំព័រមួយដែលត្រូវ បានបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យឃ្យូងហ៊ី គឺជាផ្នែកមួយនៃ ឯកសារទាំងនោះ ដែលត្រូវបានប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ។

គេហទំព័របង្ហាញពី តួលេខចុងក្រោយ នៃករណីដែលបាន បញ្ជាក់ និងសង្ស័យ។ រង្វង់ និងខ្សែពណ៌ផ្សេងៗគ្នា ដែលចង្អុលបង្ហាញមនុស្ស ១៥ នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសនេះបង្ហាញពី របៀបដែលពួកគេ បានធ្វើដំណើរពាសពេញប្រទេស។

អ្នកសិក្សានិស្សិតលីដុង – ហុន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមវិទ្យុជាមួយទូរទស្សន៍ថា ផែនទីនេះដែលបានចាប់ផ្តើមដំបូង នៅថ្ងៃទី ៣០ ខែមករា នៅពេលប្រទេសនេះបានបញ្ជាក់ពី ករណីចំនួន ៦ ដែលបានបញ្ជាក់ថា បានទាក់ទាញអ្នកទស្សនាជិត ៨ លាននាក់ក្នុងរយៈពេល ៥ ថ្ងៃដំបូងនៃការចាប់ផ្តើម៕ដោយ ឈូក បូរ៉ា

To Top