ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី ប៉េរូ ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យ សង្គ្រោះបន្ទាន់

លីម៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក Alejandro Aguinaga ដែលជាប្រធានវេជ្ជបណ្ឌិត របស់គាត់ បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Alberto Fujimori អតីតប្រធានាធិបតី របស់ប្រទេសប៉េរូ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ ដោយចេញពី មន្ទីរឃុំឃាំង ដោយសារគាត់មាន រោគផ្លូវដង្ហើមស្រួចស្រាវ ។

លោក Aguinaga បានប្រាប់ដល់ កម្មវិធីវិទ្យុប៉េរូ ដែលជាបណ្តាញ ព័ត៌មានថា ដោយសារតែលោក Fujimori “មានបញ្ហាសុខភាព ដែលត្រូវការ ជួយសង្គ្រោះបន្ទាន់ ហើយគាត់ត្រូវបាន គេពិនិត្យរួចរាល់ ហើយដែរ” ។

លោក Fujimori ដែលមានវ័យ៨១ឆ្នាំ បានរស់នៅក្នុងពន្ធនាគារ អស់រយៈពេល២៥ឆ្នាំ ដោយសាររឿងបង្កហឹង្សាសិទ្ធិមនុស្ស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top