ព័ត៌មានអន្តរជាតិ

ទុកជាការព្រមាន! តុលាការកំពូលអ៊ីរ៉ង់ កាត់ទោសប្រហារ ជីវិតចារកម្មឲ្យអាមេរិក

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ និងឯកជនឈ្មោះថា Fars បានឲ្យដឹងថា អ្នកនាំពាក្យមកពីតុលាការអ៊ីរ៉ង់ លោក Gholam Hossein Esmaili បានថ្លែងនៅថ្ងៃអង្គារនេះថា តុលាការកំពូលអ៊ីរ៉ង់ បានអនុម័តកាត់ទោសប្រហារជីវិតដល់ជនជាតិអ៊ីរ៉ង់ម្នាក់ ដែលជាចារកម្មឲ្យសហរដ្ឋអាមេរិក ។

លោក Esmaili ត្រូវបានគេដកស្រង់សម្តី ដែលបានថ្លែងថា “លោក Amir Rahimpour ជាចារកម្មរបស់ CIA និងទទួលបានលុយដ៏ច្រើន ដើម្បីផ្តល់នូវព័ត៌មាន នៃកម្មវិធីនុយក្លេអ៊ែរ ផ្តល់ដល់ក្រុមសេវាកម្មសម្ងាត់អាមេរិកាំង ហើយបានកាត់ទោសប្រហារជីវិត និងបានអនុម័ត ដោយតុលាការជាន់ខ្ពស់ជាតិ” ។

អ្នកនាំពាក្យបានថ្លែងថា “គាត់ (សំដៅលើ Rahimpour នឹងត្រូវដាក់ទោសក្នុងពេលដ៏ខ្លីខាងមុខ)” ។

គាត់បានថ្លែងថា អ្នកពីរនាក់ផ្សេងទៀតបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ដោយចោទប្រកាន់ពីបទចារកម្មឲ្យសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top