ព័ត៌មានអន្តរជាតិ

ហុងកុងមានមួយករណីហើយ ដែលបានស្លាប់ដោយការឆ្លងវីរុសកូរ៉ូណា

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សម្នាក់បានស្លាប់ នៅក្នុងក្រុងហុងកុង ដោយសារវីរុសកូរ៉ូណា ដែលជាទីក្រុងដំបូង មានអ្នកស្លាប់ដោយសាររីរុស និងជាអ្នកទី២ ក្រៅពីចិនដីគោក ។

ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុ៣៩ឆ្នាំ ដែលបានទទួលការព្យាបាលរោគ ដោយសារវីរុស បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះ ។

បុរសនេះជាអ្នកស្រុកម្នាក់ រស់នៅក្នុងក្រុងហុងកុង ដែលបានធ្វើដំណើរ កាលពីខែមុនទៅកាន់ក្រុងវ៉ូហាន ដែលជាទីក្រុង ស្ថិតនៅភាគកណ្តាលប្រទេសចិន ដែលបានផ្ទុះជំងឺ ហើយបានវិលមកផ្ទះវិញ កាលពីថ្ងៃទី២៣ ខែមករា តាមរថភ្លើងល្បឿនលឿន ៕

To Top