ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនរដ្ឋមន្ត្រី ការបរទេស ទៅវេណេស៊ុយអេឡា ដើម្បីធ្វើចំណាត់ការប្រឆាំង ទណ្ឌកម្មអាមេរិក

បរទេស ៖ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើទស្សនកិច្ចប្រទេស វេណេស៊ុយអេឡា នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងដំណើរបង្ហាញការគាំទ្រចំពោះប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ជាបុគ្គលសង្គមនិយមមួយរូប ដែលទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យចុះចេញពីអំណាច ។

ប្រទេសរុស្ស៊ី បានជួយលោក ម៉ាឌូរ៉ូ មិនថាមានវិបត្តិនយោបាយ ហើយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើទីក្រុងការ៉ាកាស និងដូចជាប្រទេសមួយចំនួនផ្សេងទៀតដែរ គឺទទួលស្គាល់មេដឹកនាំប្រឆាំង គឺលោក Juan Guaido ថាជាមេដឹកនាំបណ្ដោះអាសន្នស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានថ្កោលទោសរិះគន់ទណ្ឌកម្មសហរដ្ឋអាមេរិក ថាមិនស្របច្បាប់និងជាទង្វើបំផ្លិចបំផ្លាញ ស្របពេលដែលមេដឹកនាំប្រឆាំងវេណេស៊ុយអេលា ជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យបង្កើនការដាក់សម្ពាធលើរុស្ស៊ី ពាក់ព័ន្ធការគាំទ្រផ្នែកសេដ្ឋកិច្ច ការទូតនិងយោធា ដល់លោក ម៉ាឌូរ៉ូ៕

ប្រែសម្រួល៖ប៉ាង កុង

To Top