បរទេស៖ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួននឹងពង្រីកការនាំចូលសម្ភារៈ ពាក់ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវត្ថុធាតុដើមនៃផលិតកម្ម និងប្រើប្រាស់ការនាំចូល ដើម្បីបង្កើនការផ្គត់ផ្គង់ ផលិតផលកសិកម្មក្នុងស្រុក រួមបញ្ចូលទាំងសាច់ផង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញស្តីពីការធ្វើចំណាត់ការ ដោះស្រាយការផ្ទុះឡើងនៃកូរ៉ូណាវីរុស។
គួរបញ្ជាក់ថា ប្រទេសចិន នៅពេលថ្មីៗនេះ បានយល់ព្រមអនុញ្ញាត ឲ្យអ្នកជំនាញសុខភាពសហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេស ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក ជួបប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ដែលកំពុងតែរីករាលដាលយ៉ាងលឿន ដោយចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតែបន្តកើនឡើង៕ ប្រែសម្រួល៖ប៉ាង កុង