ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ចោទអាមេរិក ពីបទពន្យារពេលដំណើរ ការសន្តិភាព ក្រោយអំពាវនាវ ឲ្យកាត់បន្ថយអំពើហិង្សា

បរទេស ៖ ពួកតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្អាក់កិច្ចចរចាសន្តិភាព នៅក្នុងការឆ្លើយតប ចំពោះការថ្លែងរបស់មន្ត្រីការទូត ជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលថា ការកាត់បន្ថយអំពើហិង្សា គឺជាការចាំបាច់ នៅមុនពេលដែលការចរចាបញ្ចប់សង្គ្រាមជាច្រើនឆ្នាំ អាចនឹងត្រូវបានធ្វើឡើង ។

អ្នកនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid បាននិយាយថា បញ្ហានានាពីអាមេរិក រួមទាំងសារធ្វីតធ័រមួយ ធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយកាលពីឆ្នាំមិញ គឺជាមូលហេតុធ្វើឲ្យមានភាពលំបាក ក្នុងដំណើរសន្តិភាព។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ក្នុងអំឡុងដំណើរ ទស្សនកិច្ចនៅប្រទេស អ៊ូបេគីស្ថានថា ភស្តុតាង ដែលអាចបង្ហាញបាន នៃការថយចុះក្នុងអំពើហិង្សាពីពួកតាលីបង់ គឺជារឿងចាំបាច់សម្រាប់ កិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឥស្លាម ៕

ប្រែសម្រួល៖ប៉ាង កុង

To Top