សេអ៊ូល៖ ការព្រួយបារម្ភកំពុងកើនឡើង នៅលើលទ្ធផលនៃការនាំចេញ របស់កូរ៉េខាងត្បូង នៅចំពេលមានវិបត្តិវីរុសកូរ៉ូណាថ្មី ប៉ុន្តែមន្ត្រីឲ្យដឹងថា មិនទាន់មានការរាយការណ៍ អំពីបញ្ហាធ្ងន់ធ្ងរណាមួយ កើតឡើងនៅឡើយទេ។
មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការផ្ទុះឡើងនិងរាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានគេជឿថា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះក្នុងត្រីមាសទី ១ ។
ប្រទេសចិន គឺជាទីផ្សារនាំចេញឈានមុខគេ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានជាង ២៥ ភាគរយនៃការនាំចេញ ទៅក្រៅប្រទេសរបស់ខ្លួន នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា