កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកសារព័ត៌មានជនជាតិម៉ាឡេស៊ីម្នាក់ បានរងការចោទប្រកាន់នៅថ្ងៃពុធនេះ ដែលបានបង្កក្តីបារម្ភខ្លាំង ជាសាធារណៈជាមួយការបង្ហោះព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការស្លាប់មនុស្សយ៉ាងច្រើន ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ខណៈដែលក្រុមអាជ្ញាធរ បានព្រមានប្រឆាំង នឹងការផ្សាយលើអនឡាញ “ដោយការចែកចាយ ពាក្យចចាមអារាម” ។
វីរុស បានសម្លាប់មនុស្សស្ទើរតែជិត ៥០០នាក់ និងបានឆ្លងដល់មនុស្ស ២៤.០០០នាក់ នៅក្នុងប្រទេសចិន ហើយបានឆ្លងរាលដាលខ្លាំង ដល់បណ្តាប្រទេសជាង២០ ក្នុងនោះរាប់បញ្ចូលទាំងម៉ាឡេស៊ី ដែលមាន១២ករណី ។
វាការបង្ហោះនូវព័ត៌មានបែបប៉ោង ព័ត៌មាននៅលើអនឡាញ ពីតួលេខនៃការស្លាប់មនុស្ស ទៅជាការផ្តល់ថ្នាំបង្ការជាច្រើន និងបណ្តាប្រទេសនៅក្នុងអាស៊ីគេ្នយ៏ បានធ្វើការឃាត់ខ្លួនមនុស្ស ជាច្រើននាក់ផងដែរ ដែលបានចែកចាយព័ត៌មានក្លែងក្លាយ ។
នៅក្នុងសំណុំរឿងចោទប្រកាន់ មិនបានលើកឡើងថា អ្វីដែលជាការបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក យ៉ាងណានោះទេ តែប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា ការបង្ហោះទាំងនោះ មានជាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា