ព័ត៌មានអន្តរជាតិ

ចិន ចាប់ផ្តើមបិទទីក្រុងជាច្រើន ដើម្បីទប់ស្កាត់ការ ឆ្លងចូលវីរុសកូរ៉ូណា

ហង់ហ្ស៊ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សរាប់លាននាក់ត្រូវបាន បង្គាប់ឲ្យនៅគេហដ្ឋាន ខណៈប្រទេសចិន កំពុងប្រយុទ្ធប្រឆំាងនឹងការ ឆ្លងរាលដាលវីរុសថ្មី ដែលក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃពុធនេះថា អ្នកស្លាប់ជិត ៥០០នាក់ ។

ជាមួយគ្នានេះដែរ មានជាង ២៤.០០០ករណី នៅក្នុងប្រទេសចិន ក្នុងក្រុងជាច្រើនមានការកើនឡើងក្នុងកម្រិតមួយដែល ត្រូវតែរឹតបណ្តឹងក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅភាគកណ្តាលខេត្ត ហឺប៉ី ដោយសារការផ្ទុះជំងឺ ខណៈក្រុមអាជ្ញាធរ បានព្យាយាមដើម្បីទប់ស្កាត់វីរុស ។

ក្តីកង្វល់ជាច្រើននៅទូទាំងពិភពលោក ដោយបណ្តាប្រទេសជាច្រើន បានរកឃើញមានច្រើនករណី ដែលមិនត្រូវបាននាំចូលពីប្រទេសចិន និងពលរដ្ឋ១០នាក់ បានធ្វើតេស្តឃើញថា មានវត្តមានវីរុស នៅលើនាវា ដែលរង់ចាំការត្រួតពិនិត្យ នៅឆ្នេរសមុទ្រជប៉ុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top