ព័ត៌មានអន្តរជាតិ

ករណីមេរោគឆ្លងវីរុសកូរ៉ូណា​ កេីនឡេីងដល់ ២៣ករណី ប៉ន្ដែមិនទាន់មានករណី ស្លាប់នៅឡេីយ

សេអ៊ូល៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថាមាន ៤ករណីទៀត នៃការឆ្លងមេរោគឆ្លងវីរុសកូរ៉ូណា ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៣នាក់ ហើយដោយអ្នកជំងឺចុងក្រោយត្រូវបានដាក់ឲ្យនៅដាច់ពីគេ ប៉ុន្ដែមិនទាន់មាន ករណីស្លាប់នៅឡេីយទេ។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងពីករណីថ្មីចំនួន ៤ករណី ហេីយ ៣ករណី ត្រូវបានគេជឿថា ជាការចម្លងពីមនុស្សទៅមនុស្ស ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងហើយម្នាក់ទៀតជាស្ត្រីជនជាតិចិន ដែលបានមកដល់ប្រទេសនេះ កាលពីថ្ងៃទី២៣ ខែមករា។

ទីភ្នាក់ងារសុខភាពសាធារណៈ បានឲ្យដឹងផងដែរថាអ្នកជម្ងឺទី ២០ គឺជាស្ត្រីអាយុ ៤១ ឆ្នាំដែលជាសមាជិកគ្រួសាររបស់បុរសម្នាក់ ដែលបានទៅសួរសុខទុក្ខនៅវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះចុងក្រោយបង្អស់ និងបានបញ្ជាក់ថា បានឆ្លងកាលពីថ្ងៃអាទិត្យ ៕

ដោយ ឈូក បូរ៉ា

To Top