បរទេស៖ ជារបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយក្រុមអ្នកអង្កេតការណ៍ របស់មន្ទីរប៉ង់តាហ្គោនអាមេរិក និងត្រូវយកមកចេញផ្សាយ ដោយBuinessinsider នៅថ្ងៃពុធ ទី៥ ខែកុម្ភៈនេះ បានអះអាងថា ការសម្លាប់មេដឹកនាំកំពូលលោកAbu Bakr នៃក្រុមភេវរកម្មអាល់កៃដា ហាក់ដូចជា មិនបានធ្វើឲ្យមានភាពអន់ថយ នៃក្រុមដ៏ឃោរឃៅនេះឡើយ។
ការសម្លាប់មេដឹកនាំ ISIS លោក Abu Bakr al-Baghdadi កាលពីខែតុលាកន្លងមក មិនបានបណ្តាល ឱ្យមានការចុះខ្សោយភ្លាមៗ ទៅនឹងសមត្ថភាពរបស់ ISIS ទេ។របាយការណ៍បានពន្យល់ទៀតថា ISIS ទំនងជាអនុវត្តផែនការជោគជ័យ ដែលមានស្រាប់នៅក្រោយមរណភាព របស់លោកBakr ហើយច្បាស់ណាស់ នឹងបន្តដំណើរការរបស់ខ្លួនទៀត ដោយគ្មានការរំខានអ្វីឡើយ។
រំលឹកដែរថា ការសម្លាប់មេដឹកនាំរបស់ខ្លួន តាំងតែពីថ្ងៃទី២៦ខែតុលាកន្លងមក មិនបាន១សប្តាហ៍ផង ក្រុមនេះបានប្រកាស តំណែងមេដឹកនាំថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Abu Ibrahim al-Hashem al Qurayshi នាថ្ងៃទី៣១ខែតុលា៕
ប្រែសម្រួល៖ស៊ុនលី