ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ នៅតែបន្ដប្ដេជ្ញា ក្នុងការចរចាស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងនៅតែប្តេជ្ញាចិត្ត ក្នុងការជជែកអំពីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ដោយមិនគិតពីនយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិក។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបរទេស និងអ្នកយកព័ត៌មានបរទេស នៅទីក្រុងវ៉ាស៊ីនតោន លោក Robert O’Brien ក៏បានជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់ទៅរកកិច្ចចរចា ដែលជាប់គាំងវិញ ដោយលើកឡើងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្ត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។

ដោយយោង ទៅប្រធានាធិបតី លោកទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ថា“ មានការព្រងើយកន្តើយទាំងស្រុង ចំពោះផ្នែករបស់លោក សម្រាប់នយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិក នៅពេលលើកឡើង អំពីការធ្វើអ្វីដែលត្រឹមត្រូវ សម្រាប់ប្រជាជនអាមេរិក” ៕ ដោយ៖ ឈូក បូរ៉ា

To Top