វ៉ាស៊ីនតោន៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន បានកើនឡើង ២,៧ ភាគរយដល់ ៦៨,៩៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលជាចំនួនធំបំផុតទីបី ក្នុងចំណោមប្រទេស ដែលសហរដ្ឋអាមេរិក បង្កើតឱនភាពពាណិជ្ជកម្ម។
ឱនភាពជាមួយប្រទេសចិន បានធ្លាក់ចុះ ១៧,៦ ភាគរយ ពីមួយឆ្នាំមុនដល់ ៣៤៥,៦២ ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលប្រទេសទាំងពីរ បានដាក់ពន្ធគយលើគ្នាទៅវិញទៅមក ក្នុងពេលមានសង្គ្រាមពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសម៉ិកស៊ិកតាមមក ជាមួយនឹងឱនភាពកំណត់ត្រា ចំនួន ១០១,៧៥ ពាន់លានដុល្លារ ខណៈដែលប្រទេសអាល្លឺម៉ង់ឈរនៅលំដាប់ទី ៤ ដោយមានឱនភាពចំនួន ៦៧,១៧ ពាន់លានដុល្លារ។
នៅទូទាំងពិភពលោក ឱនភាពពាណិជ្ជកម្មទំនិញសហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៧ ភាគរយស្មើនឹង ៦១៦,៧៦ ពាន់លានដុល្លារ។
នៅក្នុងនោះដែរ លោកប្រធានាធបតី ដូណាល់ ត្រាំ បានសន្យាថា នឹងកាត់បន្ថយឱនភាព ពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយដៃគូពាណិជ្ជកម្មធំ ៗ រួមទាំងចិន និងជប៉ុនផងដែរ ដោយអនុលោមតាម គោលនយបាយអាមេរិកតែមួយរបស់លោក៕ ដោយ៖ ឈូក បូរ៉ា