បរទេស ៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះថា បានផ្តល់ឲ្យអង្គការពិភពលោក នូវព័ត៌មានខុស ស្តីពីចំនួនករណី កូរ៉ូណាវីរុស លើកោះតៃវ៉ាន់ ក្រោយអង្គការ សុខភាពពិភពលោក ចេញផ្សាយចំនួនករណីឆ្លងមិនត្រឹមត្រូវ កាលពីដើមសប្ដាហ៍នេះ ។
មន្ត្រីនាំពាក្យក្រសួង ការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយថា ចំណុចនៃបញ្ហានោះ គឺប្រទេសចិន បានផ្តល់សេចក្តីលម្អិត នៃចំនួនករណីវីរុសខុស ឲ្យដល់អង្គការពិភពលោក។
គួរបញ្ជាក់ថា នៅការិយាល័យកណ្ដាល របស់អង្គការសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហរដ្ឋអាមេរិកនិងប្រទេសចិន បានប្រកែកគ្នាជុំវិញបញ្ហាដែលកោះតៃវ៉ាន់ ត្រូវបានគេផ្តាច់មិនឲ្យចូលរួម នៅក្នុងកិច្ចប្រជុំ អង្គការសុខភាពពិភពលោក ដោយសារតែចិនធ្វើជាតំណាងឲ្យ ៕
ប្រែសម្រួល៖ប៉ាង កុង