ព័ត៌មានអន្តរជាតិ

ឥណ្ឌា ដាក់ពង្រាយមីស៊ីល ប្រឆាំងរថក្រោះ និងអាវុធដទៃទៀត នៅតាមព្រំដែន ជាមួយប៉ាគីស្ថាន

បរទេស ៖ ប្រទេសឥណ្ឌា បានពង្រឹងអំណាចយោធា របស់ខ្លួន នៅតាមព្រំដែន របស់ខ្លួន ជាមួយប្រទេស ប៉ាគីស្ថាន ដែលជាគូប្រជែង ដ៏ធំតាមរយៈការដាក់ពង្រាយមីស៊ីល ប្រឆាំងរថក្រោះធុនធ្ងន់ (ATGM) និងអាវុធដទៃទៀត ចំពេលមានការកើនឡើង នៃការរំលោភ បទឈប់បាញ់ និងការជ្រៀតចូលនៃភេរវករ ចូលក្នុងប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Manoj Mukund Naravane អគ្គមេបញ្ជាការ កងទ័ពឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាប្រទេសនេះបានពង្រឹងសន្តិសុខ ដោយការដាក់ពង្រាយ កងទ័ពនិងអាវុធ ដូចជាកាំភ្លើងវាយប្រហារ Sig Sauer និងមីស៊ីលប្រឆាំងរថក្រោះ Spike នៅតាមបណ្តោយបន្ទាត់នៃការគ្រប់គ្រង (LoC) ដែលជាព្រំដែនជាប់ព្រំដែន ជាមួយប្រទេសប៉ាគីស្ថាន នៅ តំបន់កាស្មៀរ។

លោកបាននិយាយថា អាវុធ (កាំភ្លើងវាយប្រហារ Sig Sauer និងកាំជ្រួចប្រឆាំងរថក្រោះ Spike) ត្រូវបានទទួលហើយកំពុងត្រូវបានដាក់ពង្រាយ និងចេញឱ្យកងទ័ព។

ដោយបញ្ជាក់ថា ប៉ាគីស្ថានកំពុងព្យាយាមរុញច្រាន ក្រុមភេរវករនៅក្នុងប្រទេសឥណ្ឌា ពីជំរុំនិងមូលដ្ឋានគ្រឹះរបស់ពួក គេប្រមុខកងទ័ពឥណ្ឌាបានអះអាងថា ភាគច្រើននៃការប៉ុនប៉ងជ្រៀតចូលរបស់ភេរវករត្រូវបានរារាំង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top