ព័ត៌មានអន្តរជាតិ

ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវបុរសម្នាក់ចាប់រំលោភ នៅក្នុងស្ថានទូតអាមេរិក ប្រចាំនៅឥណ្ឌា

បរទេស៖ បុរសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ ៥ ឆ្នាំ នៅឯស្ថានទូតអាមេរិក ប្រចាំនៅប្រទេសឥណ្ឌា។ ទាំងជនសង្ស័យនិងជនរងគ្រោះ ជាជនជាតិឥណ្ឌា ដែលរស់នៅក្នុងស្ថានទូតអាមេរិកនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការរំលោភផ្លូវភេទដ៏គួរ ឱ្យរន្ធត់នេះ ត្រូវបានគេចោទប្រកាន់ថា បានកើតឡើងកាលពីថ្ងៃសៅរ៍ ប៉ុន្តែប៉ូលិសឥណ្ឌា បានប្រកាសរឿងនេះ ជាសាធារណៈនៅថ្ងៃពុធ។

យោងតាមប៉ូលិសបាននិយាយថា ឪពុកជនរងគ្រោះ មានមុខរបរជាអ្នកបោសសំអាតផ្ទះ នៅឯស្ថានទូត និងរស់នៅទីនោះ។ ជនជាប់ចោទដែលរំលោភ ត្រូវបានស្នាក់នៅក្នុងបរិវេណនោះដែរ ពីព្រោះឪពុករបស់ជនសង្ស័យ ធ្វើការនៅស្ថានទូតផងដែរ។

ប៉ូលិសនិយាយថា ជនជាប់ចោទបានរំលោភបំពានអ្នកស្គាល់គ្នា ជាមួយក្មេងស្រីរងគ្រោះ។ កាលពីថ្ងៃអាទិត្យ ក្មេងនេះកំពុងលេង នៅខាងក្រៅបរិវេណស្ថានទូត នៅពេលដែលជនសង្ស័យ បានហៅនាងទៅផ្ទះឪពុកម្តាយរបស់គាត់ ដើម្បីលេងហ្គេមនៅក្នុងទូរស័ព្ទ។
ប៉ូលីសបាននិយាយថា នៅទីនោះគាត់បានទាញយក ផលប្រយោជន៍ពីជនរងគ្រោះ។ ការពិនិត្យសុខភាពបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវបាន គេចាប់រំលោភមែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top