ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើការត្រួតពិនិត្យមើលគុណភាពទឹក ស្របពេលផ្ទុះឡើងនៃកូរ៉ូណាវីរុស

បរទេស៖ ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែធ្វើការ ត្រួតពិនិត្យគុណភាពទឹក នៅតាមអូរនិងបឹងបួរនានា ស្របពេលមានភាពមិនច្បាស់លាស់ ថាហូរចូលមកពីប្រទេសចិន ជាទីផ្ទុះឡើងនៃកូរ៉ូណាវីរុស សម្លាប់មនុស្សជាង៦៥០នាក់ ឬយ៉ាងណា។

ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCTV បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីបញ្ជាការគ្រប់គ្រងភាពអាសន្នកណ្ដាល របស់រដ្ឋាភិបាលកូរ៉េខាងជើង គឺកំពុងតែចាប់ផ្តើម ធ្វើការស៊ើបអង្កេតនានា ដើម្បីទប់ស្កាត់ជំងឺ មិនឲ្យចូលមកក្នុងប្រទេសខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា ទូរទស្សន៍ KCTV បាននិយាយប្រាប់ថា រដ្ឋាភិបាលកំពុងតែធ្វើការងារយ៉ាងលម្អិត លើគម្រោងមួយ ដើម្បីធ្វើការវិភាគគុណភាពទឹកទន្លេនិងបឹងនានា ដែលកំពុងប្រើប្រាស់ សម្រាប់ផលិតភេសជ្ជៈ៕ ប្រែសម្រួល៖ប៉ាង កុង

To Top