ព័ត៌មានអន្តរជាតិ

មន្ត្រីកូរ៉េខាងជើង ផ្លាស់ប្តូរវេនគ្នា មើករោងចក្រផលិតជី

បរទេស៖ យោងតាម ប្រភពព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នានា របស់ប្រទេសកូរ៉េខាងជើង បានផ្លាស់ប្តូវេនគ្នា ធ្វើទស្សនកិច្ចរោងចក្រផលិតជី Sunchon Phosphate Fertilizer Factory ចាប់តាំងពីចុងខែមករាមកម្ល៉េះ។

លោកនាយករដ្ឋមន្ត្រី គីម ជេរីយ៉ុង រួមជាមួយអនុប្រធាន នៃគណៈកម្មាធិការដ្ឋ លោក ផាក ផុងជូ និងលោក ចូ រីយ៉ុងហេ ជាអនុប្រធានទីមួយ នៃគណៈកម្មាធិការរដ្ឋ បានធ្វើទស្សនកិច្ចមើលរោងចក្រ នៅក្នុងពេលផ្សេងៗគ្នា ចាប់តាំងពីដើមឆ្នាំមក។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរោងចក្រ របស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទាំងនេះ គឺត្រូវបានធ្វើឡើង ក្រោយពីលោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅកន្លែងរោងចក្រនោះ កាលពីដើមខែមករា ហើយនៅក្នុងអំឡុង ដំណើរទស្សនកិច្ចរោងចក្រនោះ មេដឹកនាំកូរ៉េខាងជើង បាននិយាយថា រោងចក្រគឺជាគោលដៅដ៏សំខាន់មួយ នៃគោលដៅដ៏សំខាន់បំផុតរបស់បក្ស ក្នុងចំណោមគោលគំនិតសេដ្ឋកិច្ច ដែលត្រូវអនុវត្ត ក្នុងឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

To Top