ព័ត៌មានអន្តរជាតិ

អាមេរិក សម្រេចចិត្ដបឋមដាក់ពន្ធ ៥,៩៨ភាគរយ លើប៉មខ្យល់ នាំចូលពីកូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើការសម្រេចចិត្ត បឋមក្នុងការដាក់ពន្ធ ប្រឆាំងចំនួន ៥,៩៨ ភាគរយលើប៉មខ្យល់ ដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាន របស់ពួកគេទៅលើឧស្សាហកម្ម ក្នុងស្រុក។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុន Tower Trade Coalition ដែលជាក្រុមហ៊ុនមួយ របស់សហរដ្ឋអាមេរិក បានដាក់ញត្តិកាលពីខែកក្កដា ដោយថាប៉មខ្យល់ខ្នាតធំ មកពីប្រទេសកូរ៉េខាងត្បូង កាណាដា ឥណ្ឌូនេស៊ី និងវៀតណាម កំពុងត្រូវបានគេដំឡើងយ៉ាងច្រើន នៅសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ប៉មខ្យល់ ត្រូវបានប្រើដើម្បីគាំទ្រម៉ាស៊ីនភ្លើង ដែលមានថាមពលខ្យល់ ហើយនាយកដ្ឋានសហរដ្ឋអាមេរិក គ្រោងនឹងអនុវត្តពន្ធ ៥,០៤ ភាគរយ និងពន្ធ ៦,៣៨ ភាគរយលើផលិតផលកាណាដា និងឥណ្ឌូនេស៊ី ៕

ដោយ ឈូក បូរ៉ា

To Top