វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មនៅក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់ លោក Qasim al-Rimi ដែលជាស្ថាបនិក និងជាមេដឹកនាំអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មនៅក្នុងប្រទេស យេម៉ែន ដែលបានសម្លាប់លោក Qasim al-Rimi ដែលជាស្ថាបនិក និងជាមេដឹកនាំអាល់កៃដា (អាល់កៃដា) នៅឧបទ្វីបអារ៉ាប់ (AQAP) និងអនុប្រធានក្រុមអាល់កៃដា ដោយជោគជ័យ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មរណភាពរបស់មេដឹកនាំក្រុមភេរវករ Rimi កាន់តែធ្វើឱ្យខ្សោយដល់ AQAP និង ចលនាអាល់កៃដាពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា