សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សវ័យក្មេងជនជាតិអាមេរិកាំង តិចជាងពាក់កណ្តាល ពេញចិត្តនឹងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើប្រទេសកូរ៉េខាងជើង ចូលលុកលុយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់សហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាកិច្ចការសកល ទីក្រុងឈីកាហ្គោ បានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ពីថ្ងៃទី០៧ ដល់ថ្ងៃទី ២០ ខែមិថុនា លើមនុស្សពេញវ័យចំនួន ២,០៥៩ នាក់ហើយបានរកឃើញថា មានតែ ៤៩ ភាគរយ ប៉ុណ្ណោះដែលកើតពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩៦ មិនពេញចិត្ដ ក្នុងការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិក ប្រសិនបើកូរ៉េខាងជើង ចូលលុកលុយនៅភាគខាងត្បូង។
របាយការណ៍នោះបានឲ្យដឹងថា“ មនុស្សជំនាន់ក្រោយ មានភាពរស់រវើកជាងមនុស្សជំនាន់មុន ហើយទំនងជានឹងពេញចិត្ត ក្នុងការប្រើប្រាស់កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើកូរ៉េខាងជើង ចូលលុកលុយប្រទេសកូរ៉េខាងត្បូង” ៕ ដោយ៖ ឈូក បូរ៉ា