ព័ត៌មានអន្តរជាតិ

សូមចូលរួមត្រេកអរ! ក្រុមអ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅខេត្តហឺប៉ី បានជាសះស្បើយពីជំងឺហើយ

ហឺប៉ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកជំងឺឆ្លងរីរុសកូរ៉ូណា នៅខេត្តហឺប៉ី ចំនួន២៣នាក់បានជះស្បើយ ពីជំងឺហើយ ។

ក្រុមវេជ្ជបណ្ឌិតបានលើកឡើងជា មួយនឹងអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសួតបង្កឡើងដោយកូរ៉ូណា នៅក្រុងវ៉ូហាន ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន នៅខេត្តហឺប៉ី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រុមអ្នកជំងឺទាំងអស់នេះ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានទទួលការព្យាបាលដោយប្រើឳសថបូរាណចិន និងថ្នាំពេទ្យនាំមកពីលោកខាងលិច ។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានសម្លាប់មនុស្សលើសពី៥០០នាក់ នៅក្នុងប្រទេសចិន និងមនុស្សប្រមាណ២៧.០០០នាក់បាននឹងកំពុងឆ្លងវីរុសនេះ និងមានបណ្តាប្រទេសជាច្រើនបានឆ្លងវីរុសកូរ៉ូណានេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top