បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានបណ្តេញ អ្នកទេសចរមកពី “លោកខាងលិច” ដោយសារមិនបានពាក់ម៉ាស់មុខ និងស្នើឲ្យពួកគេនិរទេសខ្លួនចេញពីប្រទេស ដោយដាក់ឲ្យនៅកន្លែងផ្សេងៗ ខណៈដែលហានិភ័យនៅក្នុងអំឡុងពេល ផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ។
ការធ្វើឡើងដូច្នេះ ខណៈដែលព្រះរាជាណាចក្រមួយនេះ បានប្រឈមមុខនឹងការធ្លាក់ចុះ ភ្ញៀវទេសចរជាច្រើនមកពីប្រទេសចិន ដែលជាកន្លែងវីរុសដែលបានសម្លាប់ មនុស្សអស់ជាង ៦០០នាក់ និងបានស្នើឲ្យមានការរឹតត្បិត ទៅលើការធ្វើដំណើរផងដែរ ។
វិស័យទេសចរណ៍ បានជួយដល់កំណើន ផលិតផលសរុបក្នុងស្រុក ឬហៅថា ជីឌីភីរបស់ប្រទេសនេះបានចំនួន ១៨ភាគរយ ហើយអ្នកមកកម្សាន្ត ជនជាតិបានធ្វើឲ្យកើនឡើង ១,៤ភាគរយៈ នៃអ្នកដែលមកទស្សនាសរុប ។
ប្រទេសថៃឡង់ដ៏ បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន២៥ករណី និងអ្នកជំងឺ ៩នាក់ បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ នៅតាមដងវិថីនានា ការដឹកជញ្ជូនសាធារណៈ និងមជ្ឈមណ្ឌលលក់ទំនិញធំៗ បានព្រមាណឲ្យពាក់ម៉ាស់ការពារផងដែរ ។
លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា បានចែកម៉ាស់ពាក់មុខ នៅច្រកចេញដ៏មមាញឹកមួយ នៅស្ថានីយរថភ្លើងក្រុងបាងកក នៅពេលនោះដែរ គាត់បានលើកឡើងថា “ហ្វារំាង” សម្រាប់អ្នកទេសចរទំាងឡាយណា ដែលមិនបានអនុវត្តតាម បើសិនជាពួកគេ “មិនបានថែទាំសុខភាព” ។
ហ្វារាំង គឺជាពាក្យមួយដែល ជាភាសាថៃធ្លាប់ប្រើ ដើម្បីបរិយាយអំពីអ្នក មកពីប្រទេសលោកខាងលិច និងអ្វីៗដែលគេប្រើ គឺថា បណ្តេញចេញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា