ព័ត៌មានអន្តរជាតិ

តួកគី គ្មានគម្រោងដកទ័ព ចេញពីប៉ុស្តិ៍ឈរជើង ក្នុងតំបន់ Idlib ប្រទេសស៊ីរី

បរទេស៖ ប្រភពពីសន្តិសុខតួកគីមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះថា ប្រទេសតួកគីមិនមានគម្រោងដកកងទ័ព ចេញពីប៉ុស្តិ៍អង្កេតការណ៍នានា នៅតំបន់ Idlib ប្រទេសស៊ីរីនោះទេ បើទោះជាបច្ចុប្បន្ននេះ ប៉ុស្តិ៍ឈរជើងចំនួន៣កន្លែង ត្រូវបានគ្រប់គ្រងកាន់កាប់ដោយ កងកម្លាំងរដ្ឋាភិបាលស៊ីរីក៏ដោយ។

ចំណែកប្រធានាធិបតីតួកគី លោក Tayyip Erdogan នាពេលថ្មីៗនេះ បានគម្រាមបណ្ដេញ កងកម្លាំងស៊ីរីក្នុងតំបន់ Idlib ប្រសិនបើពួកគេមិនដកថយ នៅចុងខែនេះទេនោះ បន្ទាប់ពីទាហានតួកគី៨នាក់ ស្លាប់កាលពីថ្ងៃចន្ទដោយសារតែ គ្រាប់ផ្លោងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅជិតទីក្រុង Saraqeb។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពពសន្តិសុខតួកគីដដែលនោះ ក៏បាននិយាយផងដែរថា គ្មានបញ្ហាទេចំពោះបុគ្គលិកយោធាតួកគី នៅក្នុងទីក្រុង Saraqeb និងបានបន្ថែមថា ប៉ុស្តិ៍អង្កេតការណ៍នីមួយៗ នៅក្នុងតំបន់ Idlib គឺត្រូវបានបំពាក់ដោយអាវុធ ដើម្បីការពារខ្លួន៕

ប្រែសម្រួល៖ ប៉ាង កុង

To Top