បរទេស៖ ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចប្រជុំក្រុមការងារ សម្របសម្រួលគោលនយោបាយមួយ ស្តីពីប្រទេសកូរ៉េខាងជើង នៅក្នុងទីក្រុងសេអ៊ូល នាសប្ដាហ៍ក្រោយ ដោយមានការជំរុញពីទីក្រុងសេអ៊ូល ឲ្យពង្រីកការផ្លាស់ប្តូរមតិអន្តរកូរ៉េ។
កិច្ចពិភាក្សាគ្នានេះ តាមសេចក្តីរាយការណ៍ ទំនងជានឹងធ្វើឡើងនៅថ្ងៃចន្ទ រវាងលោក Alex Wong ជាជំនួយការអនុរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុក កិច្ចការកូរ៉េខាងជើង និងសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Rhee Dong-yeol ជាអគ្គនាយកនៅការិយាល័យរបបសន្តិភាព ឧបទ្វីបកូរ៉េរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ក្រុមការងារនេះ គឺត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០១៨ ដើម្បីសម្របសម្រួលបញ្ហានានា ពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង ហើយទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន បានប្រារព្ធធ្វើកិច្ចប្រជុំបែបនេះចំនួន ៥លើកហើយ ដោយកិច្ចប្រជុំចុងក្រោយ គឺនៅក្នុងខែឧសភា ឆ្នាំ២០២៩៕
ប្រែសម្រួល៖ ប៉ាង កុង