ព័ត៌មានអន្តរជាតិ

កងកម្លាំង ការពារបដិវត្តន៍ អ៊ីរ៉ង់ នឹងបង្ហាញព័ត៌មានថ្មី ស្តីពីការវាយប្រហារ មូលដ្ឋានទ័ពអាមេរិក

បរទេស ៖ លោក ជាប្រធានកងពលអវកាស របស់កងកម្លាំង ការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយប្រាប់ថា នៅក្នុងពេលខាងមុខឆាប់ៗនេះ ប្រទេសអ៊ីរ៉ង់ នឹងបង្ហាញព័ត៌មានថ្មី ស្តីពីការវាយប្រហារមីស៊ីល ដែលខ្លួនបានធ្វើឡើង ទៅលើមូលដ្ឋានទ័ព សហរដ្ឋអាមេរិកមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីខែមុន ។

ភាពតានតឹង នាពេលថ្មីៗនព បានកើនឡើងកាន់តែខ្លាំង រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្រោយពីមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារកូនដ្រូនអាមេរិកមួយ ក្នុងទីក្រុងបាដាដ កាលពីថ្ងៃទី០៣ ខែមករា ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការវាយប្រហារ ដោយកូនដ្រូន អាមេរិកនោះ បានបង្កសាធារណរដ្ឋឥស្លាម ធ្វើការសងសឹកវិញ តាមរយៈការវាយប្រហារ ដោយមីស៊ីលមួយ ទៅលើមូលដ្ឋាន Ain al Assad ក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងខែមករា ៕
ប្រែសម្រួល៖ប៉ាង កុង

To Top