ព័ត៌មានអន្តរជាតិ

នុយក្លេអ៊ែរកម្រិតទាប ឬ Low Yield Nuclear Weapon (K76-2) របស់អាមេរិក ដែលកំពុងដាក់ពង្រាយ មានសមត្ថភាពយ៉ាងណាខ្លះ?

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈនេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា ការដាក់ពង្រាយក្បាលគ្រាប់ W76-2 ក្នុងឡេសថា ដើម្បីពង្រឹងការទប់ស្កាត់ឥទ្ធិពល របស់ប្រទេសរុស្សីនោះ តាមពិតកំពុងបានបង្ក ឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលអ្វីត្រូវបានគេហៅថា ជាសព្វាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកមួយនេះ។

តើក្បាលគ្រាប់នុយក្លេអ៊ែរកម្រិតទាប ឬ Low Yield Nuclear Weaspon (K76-2) របស់អាមេរិកនេះ មានសមត្ថភាពយ៉ាងណាខ្លះ បានជាវាហាក់ដូចជា បានទាក់អារម្មណ៍ របស់ទីក្រុងមូស្គូខ្លាំងបែបនេះ?

Low Yield Nuclear Weapon មានកម្លាំងប្រហាក់ប្រហែល ទៅនឹងនុយក្លេអ៊ែរ ដែលបានទំលាក់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែសីហា ឆ្នាំ១៩៤៥ ហើយស្ថិតនៅក្នុងចំណោម ប្រភេទនុយក្លេអ៊ែរជាច្រើន ដែលអាមេរិកមានក្នុងជួរទ័ពរបស់ខ្លួន ប៉ុន្តែវាគឺជានុយក្លេអ៊ែរ ដែលមានកម្រិតផ្ទុះ ឬថាមពលខ្សោយជាងគេបំផុត។ កម្លាំងរបស់វាទោះបីជាយ៉ាងណាក្តី ត្រូវបានគេជឿជាក់ថា មានតិចជាង២០គីឡូតោន។

អ្វីដែលបានក្លាយទៅជា ការយល់ឃើញរបស់អ្នកវិភាគនោះ គឺថាក្បាលគ្រាប់នុយក្លេអ៊ែរផ្សេងទៀត ដែលអាមេរិកមាន គឺនឹងមិនអាចត្រូវបានប្រើប្រាស់ឡើយ ព្រោះថា កម្លាំងបំផ្លិចបំផ្លាញ ដ៏ខ្លាំងក្លាហួសហេតុពេក។ ដូចនេះពួកវាទាំងនោះ នឹងមិនអាចក្លាយជាកត្តា ជួយឲ្យការប្រឈមមុខទៅនឹងរុស្ស៊ី មានប្រសិទ្ធភាពឡើយ ដែលនេះមានន័យថា Low Yield Nuclear Weapon នឹងអាចត្រូវបានរដ្ឋាភិបាលអាមេរិក ប្រើប្រាស់ក្នុងជម្រើសចុងក្រោយណាមួយ ជាមិនខានជាមួយនឹងរុស្សី។

កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានាធិបតីវ្លាឌីមៀពូទីន បានរៀបចំពិធីមួយនៅវិមានក្រឹមឡាំង ដើម្បីស្វាគមន៍ ឯកអគ្គរដ្ឋទូតបរទេសថ្មីចំនួន ២៣ រូបទៅកាន់ទីក្រុងមូស្គូក្នុងនោះ រួមមានប្រេសិតថ្មី របស់ទីក្រុងវ៉ាស៊ីនតោនគឺ លោក John Sullivan ។ ក្នុងឧិកាសនោះ និងស្របពេលដែលទទួលបានថា អាមេរិកកំពុងបន្តដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរទាំងនោះ មកលោកពូទីន បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សា ដ៏មានសារសំខាន់មួយ រវាងអាមេរិកនិងរុស្ស៊ី ពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិសញ្ញា កាន់កាប់សព្វាវុធ និងស្ថេរភាពនយោបាយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top