ព័ត៌មានអន្តរជាតិ

អាមេរិក​ ផ្តល់ឱ្យចិន និងប្រទេសផ្សេងទៀត ១០០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានផ្តល់ថវិកា រហូតដល់ ១០០ លានដុល្លារ ដល់ប្រទេសចិន និងប្រទេស ដែលរង ផលប៉ះពាល់ដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល នៃមេរោគឆ្លង បណ្តាលមកពីវីរុសកូរ៉ូណា ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ច្រើនជាង ៧០០នាក់ហើយ។

យោងតាមសារព័ត៌មាន DAILY NATION ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការ បរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការប្តេជ្ញាចិត្តនេះ រួមជាមួយទាំងការបរិច្ចាគ ប្រាក់រាប់រយលានដុល្លារអាមេរិក ពីវិស័យឯកជនអាមេរិក ដែលបង្ហាញពីការដឹកនាំដ៏រឹងមាំ របស់សហរដ្ឋអាមេរិកក្នុងការ ឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ។

លោកថា “យើងលើកទឹកចិត្តដល់ពិភពលោក ទាំងមូលឱ្យត្រូវនឹងការប្តេជ្ញា ចិត្តរបស់យើង។ ធ្វើការរួមគ្នាយើងអាចមានឥទ្ធិពលយ៉ាងខ្លាំង ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងកើនឡើងនេះ” ។

លោក Pompeo ដែលធ្លាប់បានរិះគន់ប្រទេសចិន ជាញឹកញាប់លើបញ្ហានានា ពីសិទ្ធិមនុស្សដល់ការចំណាយ ហេដ្ឋារចនាសម្ព័ន្ធ នៅបរទេសបាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដោយផ្ទាល់ ឬតាមរយៈអង្គការពហុភាគី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top