បរទេស៖ ព្រះមហាក្សត្រថៃ បានទទួលយកជនរងគ្រោះ នៃការបាញ់ប្រហារ ដ៏សាហាវ នៅណាទីក្រុង Nakhon Ratchasima ក្រោមការឧបត្ថម្ភគាំទ្រ របស់ព្រះអង្គ និងបានសម្តែង នូវការគាំទ្រខាងផ្លូវចិត្ត ដល់ក្រុមគ្រួសារក៏ដូចជាអាជ្ញាធរ ដែលបានចូលរួមក្នុងប្រតិបត្តិការ ជួយសង្គ្រោះនោះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការបាញ់ប្រហារ ពីសំណាក់ទាហានជាន់ខ្ពស់ថៃ បានកើនឡើងដល់ ៣០ នាក់កាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោមអ្នកស្លាប់ ក៏មានខ្មាន់កាំភ្លើង ដែលត្រូវបានគេស្គាល់ឈ្មោះថា akrapanth Thomma អាយុ ៣២ ឆ្នាំ នៅជំរុំកងទ័ព Surathampithak ផងដែរ ចំណែក ចំនួនអ្នករងរបួសមាន ៥៨ នាក់ ។
ជនរងគ្រោះជាច្រើន ត្រូវបានសម្លាប់នៅពេលខ្មាន់កាំភ្លើង បានចូលទៅក្នុងផ្សារទំនើប នៅច្រក Terminal 21 ដែលពោរពេញ ទៅដោយអ្នកដើរផ្សារ នៅមុនចុងសប្តាហ៍ ដ៏វែងមួយសប្តាហ៍នេះ ។ ជនរងគ្រោះខ្លះជាសមាជិកគ្រួសារតែមួយ។
ប៉ូលីសម្នាក់ឈ្មោះ Chatchaval Taengthong ប៉ូលីសប៉ុស្តិ៍ Nakhon Ratchasima ក៏ត្រូវខ្មាន់កាំភ្លើងសម្លាប់ផងដែរ នៅពេលព្យាយាមបញ្ឈប់អ្នកបាញ់៕
ប្រែសម្រួលៈ ណៃ តុលា