ប៉េកាំង៖ ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះវីរុសកូរ៉ូណាថ្មីនេះ មានលើសពី ៩០០ នាក់ នៅក្នុងប្រទេសចិនដីគោក ដែលមានអាជីវកម្មជាច្រើន បានបើកដំណើរការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាក ដែលត្រូវបានពង្រីក ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។
ខេត្តហ៊ូប៉ីភាគកណ្តាល ដែលបានស្ថិតនៅចំកណ្តាល នៃការរាតត្បាតនេះ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនបានឃើញមានអ្នកស្លាប់ថ្មី ៩០ នាក់ និងអ្នកឆ្លងថ្មីជាង ២.៦០០ នាក់ ដែលនាំឱ្យចំនួនសរុបនៅទូទាំងដីគោក មានប្រហែល ៩១០ នាក់និង ឆ្លងច្រើនជាង ៤ ម៉ឺននាក់។
វីរុសនេះត្រូវបានរកឃើញដំបូង នៅទីក្រុង Wuhan រដ្ឋធានី Hubei បានសម្លាប់មនុស្សច្រើនជាង ការរាតត្បាតជំងឺឆ្លងវីរុស SARS ដែលមានចំនួន ៨.០៩៨ នាក់ និងបានសម្លាប់ជីវិតមនុស្ស ៧៧៤ នាក់នៅទូទាំងពិភពលោក៕ ដោយ៖ ឈូក បូរ៉ា