វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថារដ្ឋបាលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ចេញថវិកា សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលនឹងពន្យារពេលការកាត់ បន្ថយពន្ធដឹកនាំដោយគណបក្ស សាធារណរដ្ឋ ដែលបានអនុម័តនៅចុងឆ្នាំ ២០១៧ ។
សេតវិមានបានដកស្រង់សម្តី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដែលនិយាយថា សេតវិមានកំពុងស្នើសុំបន្តការកាត់បន្ថយពន្ធបុគ្គលរហូតដល់ឆ្នាំ ២០៣៥ ដោយចំណាយអស់ ១,៤ ទ្រីលានដុល្លារអាមេរិកហើយផែនការថវិកា នឹងត្រូវបានបង្ហាញនៅថ្ងៃច័ន្ទនេះ។
ថវិកាសារពើពន្ធឆ្នាំ ២០២១ ដែលនឹងចាប់ផ្តើមពីខែតុលា ឆ្នាំនេះដល់ខែកញ្ញាឆ្នាំក្រោយនេះ បង្ហាញថាឱនភាពនឹងមានដល់ ១ ពាន់ពាន់លានដុល្លារនៅឆ្នាំសារពើពន្ធនេះ ហើយនៅតែមានចំនួន ២០០ ពាន់លានដុល្លារបន្ទាប់ពីមួយទសវត្សរ៍។
ការផ្លាស់ប្តូរពន្ធត្រូវបានដាក់ចេញនៅចុងឆ្នាំ ២០១៧ រួមមានការកាត់បន្ថយពន្ធសាជីវកម្ម ដែលមានជាអចិន្ត្រៃយ៍ និងការកាត់បន្ថយពន្ធបុគ្គលដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៥ ៕
ដោយ ឈូក បូរ៉ា