វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាល លោក ត្រាំ បានយល់ព្រមលក់មីស៊ីលប្រឆាំងនាវាចំនួន ២០០ ដើម ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៩៩០ លានដុល្លារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មាន បាននិយាយកាលពីថ្ងៃសុក្រថា “ក្រសួងការបរទេស បានធ្វើការប្តេជ្ញាចិត្ត ក្នុងការអនុម័តការលក់យោធាបរទេស ដែលអាចកើតមាន ដល់អូស្ត្រាលីរហូតដល់ ២០០គ្រឿង នៃមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវា (LRASM) និងឧបករណ៍ពាក់ព័ន្ធ ក្នុងតម្លៃប្រមាណ ៩៩០ លានដុល្លារ” ។
DSCA បាននិយាយថា ការលក់នេះនឹងរួមបញ្ចូលទាំងប្រព័ន្ធ ATM-158C LRASM , DATM-158C LRASM និងមីស៊ីល CATM-158C LRASM និងឧបករណ៍យោធាផ្សេងទៀត។
សូមជម្រាបថា រដ្ឋបាល លោក ដូណាល់ ត្រាំ បាននិងកំពុងពង្រីក កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយអូស្រ្តាលីនិងជប៉ុន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក៕ ប្រែសម្រួលៈ ណៃ តុលា