ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបន្តលើកលែងឲ្យអ៊ីរ៉ាក់ នាំចូលថាមពលអ៊ីរ៉ង់

បរទេស៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ពីររូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានយល់ព្រមបន្តលើកលែងឲ្យអ៊ីរ៉ាក់ នាំចូលការផ្គត់ផ្គង់ថាមពលនានាពីអ៊ីរ៉ង់ ដោយរូមបញ្ចូលទាំងគែសផងដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងពីររូបនោះ នៅពេលភ្លាមៗនេះ បាននិយាយបញ្ជាប់ប្រាប់ថា ការបន្តលើកលែងនេះនឹងបន្ត ស្ថិតនៅយូរប៉ូន្មាននោះទេ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ជារឿយៗ បានបន្តធ្វើការលើកលែងឲ្យទីក្រុងបាដាដ ប្រើប្រាស់ការផ្គត់ផ្គង់ថាមពល ដ៏សំខាន់នានារបស់អ៊ីរ៉ង់ សម្រាប់ថាមពលអគ្គិសនីរបស់ប្រទេសនេះ គឺការលើកលែងកាលពីមុន ត្រូវបានផ្តល់ឲ្យក្នុងខែតុលា ដល់ពេលផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈនេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top