វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សារបស់លោកថា លោកមិនចង់មានជំនួបកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នោះទេ។
របាយការណ៍នេះកើតឡើង នៅពេលដែលការចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ គ្មានផ្លែផ្ការវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។
សារព័ត៌មាន CNN បានដកស្រង់សំដីប្រភពព័ត៌មានថា “ហើយនៅពេលដែលលោក ត្រាំ ផ្តោតលើយុទ្ធនាការបោះឆ្នោត ឡើងវិញរបស់លោក ចំណង់របស់លោកក្នុងការ ចូលរួមលើបញ្ហាកិច្ចប្រជុំកំពូលនេះបានថយចុះហើយ” ៕
ដោយ ឈូក បូរ៉ា