ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ចេញយន្តហោះ​ យ៉ាងប្រញាប់​ ដើម្បីស្ទាក់ដំណើរ យន្តហោះចិន

បរទេស៖ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចេញយន្តហោះ យ៉ាងប្រញាប់ប្រញាល់ ជាលើកទីពីរ ដើម្បីស្ទាក់ដំណើរ យន្តហោះចិន ដែលហោះសំដៅ ចូលមកជិតកោះ ដែលទីក្រុងប៉េកាំង អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ស្របពេលភាពតានតឹង បានកើនឡើង។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយយាថា យន្តហោះចិន ដែលអមដំណើរ ដោយយន្តហោះទម្លាក់គ្រាប់ បានហោះឆ្លងខ្សែបន្ទាត់ ពាក់កណ្ដាល នៅច្រកសមុទ្រតៃវ៉ាន់ ដែលខ័ណ្ឌចែកតៃវ៉ាន់ និងចិនដីគោក បណ្ដាលឲ្យកងទ័ព ជើងអាកាសតៃវ៉ាន់ ប្រញាប់ប្រញាល់ ធ្វើការរារាំងស្ទាក់ដំណើរ និងនិយាយព្រមាន ឲ្យចាកចេញ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន បានហោះហើរ នូវអ្វីដែលខ្លួនហៅថា សមយុទ្ធឡោមព័ទ្ធកោះ ចាប់តាំងពីឆ្នាំ២០១៦មក នៅពេលដែលប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន លើកកាន់អំណាច ជាលើកដំបូង មានបំណងជំរុញ ឲ្យតៃវ៉ាន់ មានភាពឯករាជ្យផ្លូវការ៕
ប្រែសម្រួល៖ប៉ាង កុង

To Top