ព័ត៌មានអន្តរជាតិ

ក្រិក នឹងពន្លឿនការបង្កើត មជ្ឈមណ្ឌលដាក់ ជនអន្តោប្រវេសន៍ ដើម្បីបន្ធូរបន្ថយភាពតានតឹង

បរទេស៖ ប្រទេសក្រិក តាមសេចក្តីរាយការណ៍ មានគម្រោងបង្កើនល្បឿន បង្កើតមណ្ឌលឃុំឃាំង នៅលើកោះដាច់ស្រយាលនានា នៅសមុទ្រ Aegean Sea ក្រោយពីជនអន្តោប្រវេសន៍ និងអ្នករស់នៅជិតខាងនោះ មានប្រតិកម្មចំពោះជំរុំ ដែលចង្អៀតខ្លាំងហួស។

តាមសម្តីអាជ្ញាធរក្រិក បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា ពួកគេនឹងដំណើរការទិញយកដីនៅលើកោះ Lesbos កោះ Chios និងកោះ Samos និងជំរុញគម្រោងបង្កើត បរិវេណអគារឃុំឃាំង នៅលើដីរដ្ឋលើកោះ Kos និងកោះ ។

គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងតែរង់ចាំនៅលើកោះនានា ដើម្បីដាក់ពាក្យដំណើរការស្នើសិទ្ធិជ្រកកោន ហើយពួកគេភាគច្រើន គឺនៅក្នុងជំរុំមានមនុស្សកកកុញ ដែលគេស្គាល់ថា មជ្ឈមណ្ឌលទទួលភ្ញៀវ ហើយជនអន្តោប្រវេសន៍លើកោះ Lesbos បានតវ៉ាកាលពីសប្ដាហ៍មុន ចំពោះស្ថានភាពរស់នៅដ៏ខ្សត់ខ្សោយ ហើយប្រជាពលរដ្ឋលើកោះ ក៏បានធ្វើការតវ៉ាតាមដងផ្លូវទាមទារ ឲ្យបិទមជ្ឈមណ្ឌលទទួលភ្ញៀវនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top