ព័ត៌មានអន្តរជាតិ

ទាហានតួកគី បាត់បង់ជីវិត ក្នុងការវាយប្រហារ នៅស៊ីរីភាគពាយព្យ

បរទេស៖ ក្រសួងការពារជាតិតួកគី បាននិយាយថា កងកម្លំាងរដ្ឋាភិបាលស៊ីរី បានសម្លាប់ទាហានតួកគីចំនួន ៥នាក់ នៅក្នុងប្រទេសស៊ីរីភាគពាយព្យ នៅថ្ងៃចន្ទនេះ ក្រោយតួកគីដាក់ពង្រាយ កងទ័ពរាប់ពាន់នាក់នៅទីនោះ ដើម្បីរារាំងប្រតិបត្តិការវាយលុក របស់រដ្ឋាភិបាលស៊ីរី ដែលបង្កឲ្យមានមនុស្ស កន្លះលាននាក់រត់ភៀសខ្លួន។

ការវាយប្រហារ ទៅលើមូលដ្ឋានយោធាតួកគីទើបបង្កើតថ្មី នៅទីក្រុង Taftanaz ក្នុងខេត្ត Idlib នេះ តាមសេចក្តីរាយការណ៍ គឺបានកើតមានឡើង ក្រោយមួយសប្ដាហ៍បន្ទាប់ពី បុគ្គលិកយោធាតួកគី៨នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារ គ្រាប់ផ្លោងរបស់កងទ័ពស៊ីរី។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការវាយប្រហារទាំងពីរលើកនេះ បង្ហាញឲ្យឃើញនូវការ ប្រឈមមុខដាក់គ្នាត្រង់ៗដ៏ខ្លាំងក្លាបំផុត រវាងកងទ័ពតួកគីនិងកងទ័ពស៊ីរី នៅក្នុងជម្លោះអូសបន្លាយជិត ៩ឆ្នាំ នៅក្នុងប្រទេសស៊ីរី ជាទីដែលទីក្រុងអង់ការ៉ា គាំទ្រពួកឧទ្ធាមចង់ផ្តួលរំលំ លោកប្រធានាធិបតី បាហ្សា អាល់អាសាដ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top